7. Vainglory Game in 2021

ញុំតែងតែទទួលបានសំណួរជាច្រើនកន្លងមក! បង Vaingory យ៉ាងមិចហើយ? មួយ Post នេះខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នានឹងស្ងប់ចិត្ត! Vainglory ជា MOBA ហ្គេមទីមួយលើទូរស័ព្ទដៃដែលទទួលបានជោគជ័យនិងពេញនិយមខ្លាំងពីអ្នកលេងហ្គេម MOBA លើទូរស័ព្ទវាមានចំនុចល្អជាច្រើនសូម្បីតែហ្គេមទីមួយដំបូងគេក្តី ដែលមិនមែនជា Toxic Community យើងបានសាងអនុស្សាវរីយ៍ជាមួយវាកន្លងមកមិនតិចទេ និង ស្មាមញញឹមជាច្រើន! យើងក៏មិននឹងស្មានថាវាធ្លាក់ខ្លួនមកដល់ដំណាក់កាលនេះដែរក្រោយពេល ការសហការរវាង SEMC និង Rogue Games ត្រូវបានបរាជ័យ ដោយបិទ Server មួយរយៈ។ ចម្លើយចុងក្រោយពី SEMC ហ្គេមនេះមិនបានត្រូវបានកាត់ផ្តាច់សម្លាប់ចោលទេ ពួកគេធ្វើការទុកមួយឡែកសិន ដោយបច្ចុប្បន្នយើងអាចលេងបានជារៀងរហូតដោយមិនចាំបាច់មានគណនីទេ ប្រសិនបើអ្នកទាំងអស់គ្នាចង់រង់ចាំត្រូវរង់ចាំសិនព្រោះពេលនេះ SEMC ផ្តោតលើ Catalyst​ Black ដែលជាហ្គេមថ្មីរបស់ពួកគេអោយដើរសិនទើបពួកគេបកមកធ្វើការលើ VG វិញ ហើយពួកគេនិយាយថា គេនៅតែបន្តដាក់ Vainglory អោយដើរជារៀងរហូតគ្មានថ្ងៃបោះបង់ទេ "ពាក្យអោយអ្នកលេងស្ងប់ចិត្តទេ"។ ចំពោះខ្ញុំអាចនិយាយបានថាបច្ចុប្បន្ន This Game Already Dead... ពាក្យនេះរាងធ្ងន់បន្តិចតែខ្ញុំទទួលស្គាល់ការពិតជាក់ស្តែងវាចឹងមែន! យ៉ាងណាមិញខ្ញុំសូមអរគុណដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ SEMC កន្លងមក! ខ្ញុំជឿជាក់ និង បន្តការគាំទ្ររាល់កិច្ចការរបស់ពួកគាត់និងជូនពរអោយពួកគាត់ជោគជ័យនៅថ្ងៃមុខជាមួយនឹង Project បន្ទាប់របស់ពួកគាត់ជាពិសេស Catalyst​ Black! ខ្ញុំនឹង Pin Post នេះលើផេករហូតដល់ចុងខែនេះសម្រាប់ការរំលឹកលើកចុងក្រោយ អមជាមួយនឹងការធ្វើ Podcast និយាយពីប្រវត្តិចាប់ផ្តើម និង ការបញ្ចប់របស់វាផងដែរ! តើអ្នកមានយោបលអ្វីចុងក្រោយសម្រាប់ហ្គេមនេះទេ? #GMK #Vainglory

Om Podcasten

// GMK's SOCIAL // Website : www.noobiegmksite.com Twitter: https://twitter.com/NoobieGMK Instagram: https://www.instagram.com/noobiegmk/ LinkedIn: https://www.linkedin.com/in/noobiegmk/ Facebook: https://www.facebook.com/Noobie4GMK TikTok: https://www.tiktok.com/@noobie4gmk Telegram channel : https://t.me/GMKChannel Telegram group: https://t.me/noobiegmktelegram YouTube: @noobiegmk //GMK's other Channel// Car Channel @SecRikerDriver Vlog Channel @gmklife // SPONSORS // Interested in sponsoring my videos? Reach out here: Email : mail@noobiegmksite.com Telegram : @noobiegmk